event3 មិថុនា 2026ភ្នំពេញ ប្រទេសកម្ពុជា ក្រុមហ៊ុន ហាវេស សេនធ័រ (ខេមបូឌា) ចាប់ដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនខ្នាតអន្តរជាតិ Cisbay នាំយកជីជីវសាស្ដ្រ AGN មកកាន់ទីផ្សារកម្ពុជា!
(ភ្នំពេញ)៖ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន ហាវេសសេនធ័រខេមបូឌា (Harvest Center Cambodia ឬ HCC) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យា និងគ្រឿងចក្រកសិកម្មទំនើបៗនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាផ្លូវការជាមួយក្រុមហ៊ុន Cisbay ដែលជាក្រុមហ៊ុនលំដាប់អន្តរជាតិ ដើម្បីទទួលបានសិទ្ធិចែកចាយលើផលិតផលជីជីវសាស្ដ្រ និងកែលម្អដីកម្រិតខ្ពស់ AGN នៅក្នុងប្រទេសកម្ពុជា។