Harvest Center Cambodia
  • ព្រឹត្តិការណ៍
  • ការងារ
  • ទំនាក់ទំនង
  • អំពីយើង
|
|

ផលិតផល

  • DJI Agriculture
  • CLAAS Tractors
  • CHC Navigation
  • Chang Chai
  • AGN® Biofertilizer

សេវាកម្ម

  • សេវាកម្មហិរញ្ញប្បទានលើស្តុកឃ្លាំង
  • សេវាកម្មគ្រប់គ្រងទ្រព្យធានា

ការគាំទ្រ

  • មើលការគាំទ្រទាំងអស់

ក្រុមហ៊ុន

  • ព្រឹត្តិការណ៍
  • ការងារ
  • ទំនាក់ទំនង
  • អំពីយើង

ទំនាក់ទំនង

  • No. 175, National Road No 6, Kien Khlaing Village, 12110 Phnom Penh, Cambodia
  • +855 98 996 900
  • +855 097 680 0009
  • sousdey@hcc.group
  • ហ្វេសប៊ុក

ម៉ោងធ្វើការ

ច័ន្ទ – អាទិត្យ: 08:00 AM – 05:30 PM

Harvest Center Cambodia

© 2026 ហាវេស សេនធើ កម្ពុជា។ រក្សាសិទ្ធិគ្រប់យ៉ាង។

អគ្គនាយិកា HARVEST CENTER CAMBODIA បង្ហាញវត្តមានដ៏លេចធ្លោ ក្នុងកម្មវិធីសម្ពោធរថយន្ត CHANGAN របស់ក្រុមហ៊ុន RMA CAMBODIA
Back to Events
event27 កុម្ភៈ 2026ភ្នំពេញ ប្រទេសកម្ពុជា

អគ្គនាយិកា HARVEST CENTER CAMBODIA បង្ហាញវត្តមានដ៏លេចធ្លោ ក្នុងកម្មវិធីសម្ពោធរថយន្ត CHANGAN របស់ក្រុមហ៊ុន RMA CAMBODIA

នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុន HARVEST CENTER CAMBODIA ដែលជាអ្នកឯកទេសឈានមុខគេ លើបច្ចេកវិទ្យាកសិកម្មទំនើបនៅកម្ពុជា បានបង្ហាញវត្តមានយ៉ាងលេចធ្លោ ក្នុងនាមជាភ្ញៀវកិត្តិយសពិសេស ក្នុងកម្មវិធីសម្ពោធជាផ្លូវការនូវរថយន្តស៊េរីថ្មី CHANGAN NEVO HUNTER EV និង CS35 MAX ក្រោមការរៀបចំដោយក្រុមហ៊ុនយក្ស RMA CAMBODIA។

RMA1

ការចូលរួមនេះ មិនត្រឹមតែជាការបង្ហាញវត្តមានធម្មតានោះទេ ប៉ុន្តែគឺជាការរឹតចំណងសម្ព័ន្ធភាព រវាងក្រុមហ៊ុននាំមុខគេទាំងពីរ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ក្នុងយុគសម័យឌីជីថល។

អ្វីដែលជាចំណុចទាក់ទាញបំផុតនៅក្នុងកម្មវិធីនោះ គឺការឡើងចែករំលែកបទពិសោធន៍ផ្ទាល់របស់លោកស្រី ហេង ណាំមុយ អគ្គនាយិកានៃក្រុមហ៊ុន HARVEST CENTER CAMBODIA ដែលបានធ្វើឲ្យអង្គពិធីទាំងមូល មានការចាប់អារម្មណ៍យ៉ាងខ្លាំង។

RMA2

លោកស្រី ហេង ណាំមុយ បានមានប្រសាសន៍ថា៖ «នៅពេលដែលពុកម៉ែបងប្អូនប្រើប្រាស់ជាមួយនឹងឡានអគ្គិសនី Pick-up ក៏ដូចជាសាំងនេះ គឺជួយឲ្យពុកម៉ែបងប្អូនចំណេញទៅលើថវិកាច្រើនមែនទែន។ យើងអាចប្រើប្រាស់ឡាន សាកជាមួយនឹងដ្រូន ថ្មដ្រូន ដែលធ្វើឲ្យអ្នកទាំងអស់គ្នាចំណាយតិច។ ជាទូទៅ បើសិនជាកសិករខ្ញុំម្នាក់ គាត់អាចសាកថ្មដ្រូននេះ ជាមួយនឹងសាំង គឺគាត់ចំណាយអស់១លីត្រ ៤,០០០ រៀល។ ប៉ុន្តែដោយឡែក នៅពេលដែលគាត់សាកជាមួយនឹងឡាន CHANGAN នេះ គឺគាត់ចំណាយត្រឹមតែ មិនដល់ ១,០០០ រៀលទេ»។

RMA3

ក្នុងសន្ទរកថាយ៉ាងមានន័យ លោកស្រី ហេង ណាំមុយ បានបង្ហាញពីភាពច្នៃប្រឌិតថ្មីមួយ ដែលកសិករសម័យថ្មីគួរស្វែងយល់ នោះគឺការប្រើប្រាស់រថយន្ត CHANGAN NEVO HUNTER EV មិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរនោះទេ ប៉ុន្តែវាគឺជាស្ថានីយថាមពលចល័ត ដ៏មានសក្តានុពល ដែលអាចផ្តល់ថាមពលសាកថ្មឲ្យដ្រូនកសិកម្ម DJI នៅទីវាលចំការបានយ៉ាងរលូន។

លោកស្រីបានបន្ថែមថា ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាយានយន្តអគ្គិសនីស៊េរីថ្មី និងដ្រូនកសិកម្ម គឺជាបដិវត្តន៍នៃការធ្វើកសិកម្ម ដែលជួយឲ្យកសិករចំណេញពេលវេលា កាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងបង្កើនប្រសិទ្ធភាពការងារ ដល់កម្រិតអតិបរមា។

RMA4

តាមរយៈព្រឹត្តិការណ៍នេះ បានបញ្ជាក់ឲ្យឃើញថា ក្រុមហ៊ុន HARVEST CENTER CAMBODIA ក្រោមការដឹកនាំរបស់លោកស្រី ហេង ណាំមុយ មិនត្រឹមតែជាអ្នកផ្គត់ផ្គង់ឧបករណ៍កសិកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នកបង្កើតដំណោះស្រាយឆ្លាតវៃ ដែលតែងតែដើរមុនគេមួយជំហានជានិច្ច ក្នុងការនាំយកបច្ចេកវិទ្យាលំដាប់ពិភពលោក មកបម្រើដល់វិស័យកសិកម្មនៅកម្ពុជា។

ការទទួលបានការអញ្ជើញ និងផ្តល់វេទិកាចែករំលែក ពីសំណាក់ក្រុមហ៊ុនលំដាប់ខ្ពស់ដូចជា RMA CAMBODIA ក៏ជាសាក្សីភាពបញ្ជាក់ពីកិត្យានុភាព និងភាពរឹងមាំរបស់ HARVEST CENTER CAMBODIA នៅក្នុងទីផ្សារបច្ចេកវិទ្យាកសិកម្មនៅកម្ពុជាផងដែរ។

ព្រឹត្តិការណ៍ទាំងអស់ទាក់ទងមកយើង