
ដឹកនាំការអភិវឌ្ឍកសិកម្មទំនើបនៅកម្ពុជា
ក្រុមហ៊ុន Harvest Center Cambodia (HCC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ដោយបាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការនាំចូលនូវបច្ចេកវិទ្យា និងគ្រឿងចក្រកសិកម្មទំនើបៗមកកាន់ទីផ្សារកម្ពុជា។ ដោយចាប់ផ្តើមដំបូងពីត្រាក់ទ័រម៉ាក CLAAS ក្រុមហ៊ុន HCC បានពង្រីកវិសាលភាពអាជីវកម្មជាបន្តបន្ទាប់ តាមរយៈការនាំចូល និងផ្គត់ផ្គង់បច្ចេកវិទ្យាកសិកម្មឈានមុខជាច្រើន រួមមានដ្រូនកសិកម្ម DJI Agriculture នៅក្នុងឆ្នាំ២០២៤ និងប្រព័ន្ធចង្កូតស្វ័យប្រវត្ត CHCNAV នៅក្នុងឆ្នាំ២០២៥។
នៅក្នុងឆ្នាំ២០២៥ ដដែលនោះ HCC ក៏បានពង្រីកសេវាកម្មរបស់ខ្លួនបន្ថែមទៀតលើ សេវាកម្មហិរញ្ញប្បទានទទួលលើស្ដុកឃ្លាំង និង សេវាកម្មគ្រប់គ្រងទ្រព្យធានា ដើម្បីពង្រឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រវិស័យកសិកម្មនៅកម្ពុជា ទាំងផ្នែកបច្ចេកវិទ្យា និងដំណោះស្រាយហិរញ្ញវត្ថុ។
ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺក្លាយជាអ្នកផ្គត់ផ្គង់ឈានមុខគេលើគ្រឿងចក្រកសិកម្មទំនើប និងដំណោះស្រាយកសិកម្មប្រកបដោយនវានុវត្តន៍ សម្រាប់កសិករកម្ពុជា។
បេសកកម្មរបស់យើង គឺផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ និងលើកកម្ពស់ការធ្វើការងារជាក្រុមដ៏ពូកែ។ យើងប្តេជ្ញាផ្តល់សេវាកម្មល្អបំផុត និងរហ័សបំផុតជូនដល់អតិថិជន និងបង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយភាពរឹងមាំ។ បន្ថែមពីនេះ យើងមានគោលបំណងបំពាក់បំប៉នយុវជនកម្ពុជានូវជំនាញបច្ចេកទេសដែលចាំបាច់សម្រាប់អាជីវកម្មកសិកម្មទំនើប។
«គោលការណ៍ដែលដឹកនាំរាល់សកម្មភាពទាំងអស់ដែលយើងធ្វើនៅ HCC»
យើងប្រកាន់ខ្ជាប់នូវសីលធម៌ និងភាពស្មោះត្រង់ ដើម្បីកសាងទំនុកចិត្តយ៉ាងរឹងមាំជាមួយអតិថិជន។
យើងបត់បែនប្រកបដោយភាពឆ្លាតវៃទៅតាមតម្រូវការរបស់អតិថិជន និងផ្តល់ជូននូវដំណោះស្រាយដ៏សមស្របបំផុត។
យើងមានឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការធ្វើបរិវត្តកម្មវិស័យកសិកម្មកម្ពុជា ទៅជាអាជីវកម្មកសិកម្មបែបទំនើប។
យើងធ្វើការជាក្រុម រួមកម្លាំង និងជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីសម្រេចគោលដៅរួម។
យើងផ្តល់អាទិភាពលើការអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងប្តេជ្ញាចិត្តចំពោះបុគ្គលិក និងអតិថិជន ដើម្បីធានាបាននូវកំណើនក្រុមហ៊ុនប្រកបដោយចីរភាព។
កាតព្វកិច្ចរបស់អតិថិជន គឺការស្វែងរកប្រាក់ចំណូល ឯកាតព្វកិច្ចរបស់យើង គឺការគាំទ្រ និងជ្រោមជ្រែងពួកគាត់ឲ្យសម្រេចបានជោគជ័យ។
ចុចលើទីតាំងខាងក្រោម ដើម្បីបើកក្នុង Google Maps។

ការិយាល័យកណ្តាល