Harvest Center Cambodia
  • ព្រឹត្តិការណ៍
  • ការងារ
  • ទំនាក់ទំនង
  • អំពីយើង
|
|

ផលិតផល

  • DJI Agriculture
  • CLAAS Tractors
  • CHC Navigation
  • Chang Chai
  • AGN® Biofertilizer

សេវាកម្ម

  • សេវាកម្មហិរញ្ញប្បទានលើស្តុកឃ្លាំង
  • សេវាកម្មគ្រប់គ្រងទ្រព្យធានា

ការគាំទ្រ

  • មើលការគាំទ្រទាំងអស់

ក្រុមហ៊ុន

  • ព្រឹត្តិការណ៍
  • ការងារ
  • ទំនាក់ទំនង
  • អំពីយើង

ទំនាក់ទំនង

  • No. 175, National Road No 6, Kien Khlaing Village, 12110 Phnom Penh, Cambodia
  • +855 98 996 900
  • +855 097 680 0009
  • sousdey@hcc.group
  • ហ្វេសប៊ុក

ម៉ោងធ្វើការ

ច័ន្ទ – អាទិត្យ: 08:00 AM – 05:30 PM

Harvest Center Cambodia

© 2026 ហាវេស សេនធើ កម្ពុជា។ រក្សាសិទ្ធិគ្រប់យ៉ាង។

ត្រឡប់ទៅ DJI Agriculture
ដ្រូនកសិកម្ម DJI AGRAS T25P

ដ្រូនកសិកម្ម DJI AGRAS T25P

DJI Agriculture

DJI AGRAS T25P

ដ្រូនកសិកម្ម DJI AGRAS T25P រចនាឡើងមានរូបរាងតូចល្មម និងអាចបត់បានយ៉ាងងាយស្រួល ដោយមានសមត្ថភាពបាញ់ថ្នាំ ២០ គីឡូក្រាម, បំពាក់ប្រព័ន្ធបាច 4.0 ជាមួយស្នូលវិលទម្លាក់កម្រិតសុក្រឹតភាពខ្ពស់ ដែលអាចបាចបាន ២៥ គីឡូក្រាម, និងមានប្រព័ន្ធសុវត្ថិភាព 3.0 ដ៏ទំនើប។ បន្ថែមពីនោះ វាមានសមត្ថភាពលេចធ្លោក្នុងការវាស់វែងបង្កើតផែនទីតាមអាកាស និងការថែទាំការពារដំណាំ ដោយផ្តល់នូវប្រតិបត្តិការបត់បែន និងភាពងាយស្រួលក្នុងការដឹកជញ្ជូន ដែលស័ក្តិសមបំផុតសម្រាប់ប្រតិបត្តិការម្នាក់ឯង

លក្ខណៈបច្ចេកទេសសំខាន់ៗ និងប្រសិទ្ធភាពប្រតិបត្តិការ

· សមត្ថភាពបាញ់ថ្នាំ៖ ធុងផ្ទុកទឹកថ្នាំបានអតិបរមា ២០ លីត្រ (២០ គីឡូក្រាម)។

· សមត្ថភាពបាចពូជ/ជី៖ ប្រព័ន្ធបាច Spreading System 4.0 ផ្ទុកបាន ២៥ គីឡូក្រាម បំពាក់ដោយស្នូលវិលទម្លាក់កម្រិតសុក្រឹតភាពខ្ពស់។

· ល្បឿនបាញ់ថ្នាំ៖ ល្បឿន ១៦ លីត្រ/នាទី ជាមួយក្បាលបាញ់បំបែក (Dual Centrifugal Sprinklers) ស្តង់ដារ និងអាចកើនឡើងរហូតដល់ ២៤ លីត្រ/នាទី នៅពេលបន្ថែមជម្រើសក្បាលបាញ់ ៤។

· រចនាបថ៖ រូបរាងតូចល្មម អាចបត់បាន ងាយស្រួលក្នុងការដឹកជញ្ជូន និងចុះធ្វើការងារក្នុងស្រែចំការតែម្នាក់ឯង។

· ប្រព័ន្ធសុវត្ថិភាព 3.0៖ បំពាក់ដោយរ៉ាដារលកមីលីម៉ែត្រ (Millimeter-wave Radars) និងប្រព័ន្ធកាមេរ៉ា ៣ ទិស (Tri-Vision Sensor System) ដែលអាចចាប់សញ្ញាមើលឃើញរហូតដល់ ៦០ ម៉ែត្រ ព្រមទាំងមានសមត្ថភាពហោះហើរតាមស្ថានភាពដីក្នុងមុំចោទ ៩០ ដឺក្រេ។

· ប្រតិបត្តិការពេលយប់៖ បំពាក់ដោយកាមេរ៉ា FPV មើលឃើញពណ៌ច្បាស់ពេលយប់ ជាមួយប្រព័ន្ធទប់លំនឹងអេឡិចត្រូនិក និងភ្លើងសញ្ញានាំផ្លូវសម្រាប់ហោះហើរពេលយប់។

ស្វែងយល់បន្ថែម

លក្ខណៈបច្ចេកទេស

ធុងបាញ់ថ្នាំ20 L
អត្រាលំហូរអតិបរមា16-24 L/min
ធុងព្រោះ25 kg
ទំហំសាចគ្រាប់ពូជ4-7 m
ប្រព័ន្ធសុវត្ថិភាពTri-Vision System - 2 Radar