ដ្រូនកសិកម្ម DJI AGRAS T100
ដ្រូនកសិកម្ម DJI AGRAS T100 គឺជាសមិទ្ធផលជានវានុវត្តន៍កើតចេញពីការអភិវឌ្ឍយ៉ាងយកចិត្តទុកដាក់អស់រយៈពេល ១២ ឆ្នាំ ដោយអាចផ្ទុកទម្ងន់បានរហូតដល់ ១០០ គីឡូក្រាម។ វាជួយពង្រឹងប្រសិទ្ធភាពការងារបានទ្វេដង ទាំងការបាញ់ថ្នាំ បាចពូជ/ជី និងការដឹកជញ្ជូន។ បំពាក់ដោយប្រព័ន្ធសុវត្ថិភាពឈានមុខគេ និងបច្ចេកវិទ្យាឆ្លាតវៃ ដ្រូន T100 ផ្តល់ជូននូវសុវត្ថិភាពខ្ពស់ និងបទពិសោធន៍ធ្វើការយ៉ាងរលូន
លក្ខណៈបច្ចេកទេសសំខាន់ៗ និងប្រសិទ្ធភាពប្រតិបត្តិការ
សមត្ថភាពបាញ់ថ្នាំ៖ ធុងផ្ទុកចំណុះ ១០០ លីត្រ ជាមួយល្បឿនបាញ់ចេញរហូតដល់ ៤០ លីត្រ/នាទី ដោយប្រើប្រាស់ក្បាលបាញ់ Water-cooled mist sprinklers។
សមត្ថភាពបាចពូជ/ជី៖ ធុងផ្ទុកចំណុះ ១៥០ លីត្រ អាចផ្ទុកសារធាតុស្ងួតបានរហូតដល់ ១០០ គីឡូក្រាម ជាមួយល្បឿនបាចចេញរហូតដល់ ៤០០ គីឡូក្រាម/នាទី។
ការលើក និងដឹកជញ្ជូន៖ សមត្ថភាពយោងទម្ងន់ធ្ងន់រហូតដល់ ១០០ គីឡូក្រាម សម្រាប់ដឹកជញ្ជូនស្បៀង ឬសម្ភារទៅកាន់តំបន់ដាច់ស្រយាល។
ល្បឿនហោះហើរ៖ ល្បឿនប្រតិបត្តិការអតិបរមា ២០ ម៉ែត្រ/វិនាទី (៧២ គីឡូម៉ែត្រ/ម៉ោង)។
សុវត្ថិភាព និងប្រព័ន្ធតម្រង់ទិស៖ បំពាក់ដោយបច្ចេកវិទ្យា LiDAR, ប្រព័ន្ធកាមេរ៉ា ៥ ទិស (Penta-Vision system) និងរ៉ាដារលកមីលីម៉ែត្រ សម្រាប់ការចាប់សញ្ញា និងគេចផុតពីឧបសគ្គបាន ៣៦០ ដឺក្រេ ជុំវិញខ្លួន ព្រមទាំងការវាស់វែងបង្កើតផែនទីដែលមានសុក្រឹតភាពខ្ពស់កម្រិត RTK។
| ធុងបាញ់ថ្នាំ | 100 L |
| អត្រាលំហូរអតិបរមា | 30-40 L/min |
| ធុងព្រោះ | 100 kg |
| ទំហំសាចគ្រាប់ពូជ | 3m - 10 m |
| ប្រព័ន្ធសុវត្ថិភាព | Penta-Vision System - 3 Radar |
| មុខងារយោង | 80 Kg |