ដ្រូនកសិកម្ម DJI AGRAS T55
ដ្រូនកសិកម្ម DJI AGRAS T55 មានទម្ងន់ស្រាល ឆ្លាតវៃ និងងាយស្រួលក្នុងការចាប់ផ្តើមប្រើប្រាស់។ វាមានសមត្ថភាពបាញ់ថ្នាំក្នុងកម្រិតខ្ពស់ ការបាចពូជ/ជី បានរហ័ស និងមានសុក្រឹតភាព ព្រមទាំងអាចធ្វើប្រតិបត្តិការយោងទំនិញ។ បំពាក់ដោយប្រព័ន្ធសុវត្ថិភាពអាប់ដេតថ្មី ធ្វើឱ្យការហោះហើរជើងកាន់តែមានទំនុកចិត្ត និងសុវត្ថិភាព។ ប្រព័ន្ធបន្ធូរកម្តៅថ្មលើដ្រូន ជានវានុវត្តន៍ថ្មី ជួយរក្សាសមត្ថភាពដំណើរការបានយ៉ាងល្អរលូន សូម្បីតែក្នុងលក្ខខណ្ឌសីតុណ្ហភាពក្តៅខ្លាំង។ ជាមួយនឹងតម្លៃសមរម្យ និងមុខងារបំពាក់ពេញលេញ ដ្រូននេះផ្តល់នូវគុណតម្លៃល្អបំផុត
លក្ខណៈបច្ចេកទេសសំខាន់ៗ និងប្រសិទ្ធភាពប្រតិបត្តិការ
· ប្រព័ន្ធបាញ់ថ្នាំ៖ បំពាក់ធុងទឹកចំណុះ ៥០ លីត្រ ជាមួយក្បាលបាញ់គូ ដែលមានល្បឿនបាញ់ចេញ ៤០ លីត្រ/នាទី និងអាចកើនឡើងរហូតដល់ ៥០ លីត្រ/នាទី នៅពេលបន្ថែមជម្រើសក្បាលបាញ់ ៤ ទិសផ្នែកខាងក្រោយ វាបង្កើតដំណក់ទឹកថ្នាំល្អិត (៥០–៥០០ មីក្រុង) ដែលអាចជ្រាបចូលយ៉ាងជ្រៅដល់ក្រោមស្លឹកជ្រៅ។
· ប្រព័ន្ធបាចពូជ/ជី៖ បំពាក់ធុងផ្ទុកចំណុះ ៨០ លីត្រ (សមត្ថភាពផ្ទុកទម្ងន់ ៥៥ គីឡូក្រាម) ជាមួយល្បឿនបាចចេញយ៉ាងច្រើនរហូតដល់ ៤០០ គីឡូក្រាម/នាទី ព្រមទាំងគាំទ្រស្នូលវិលទម្លាក់ (Screw feeder) ចំនួន ៥ ប្រភេទ សម្រាប់គ្រាប់ពូជ ជី និងចំណីសត្វ ដែលមានទំហំចាប់ពី ០.៥ ដល់ ១០ មីលីម៉ែត្រ។
· ប្រតិបត្តិការយោងដឹកជញ្ជូន៖ មានសមត្ថភាពលើក ឬ យោងទម្ងន់បាន ៤០ គីឡូក្រាម ជាមួយនឹងប្រព័ន្ធតម្រឹមលំនឹងស្វ័យប្រវត្តិ (Auto-balance control) ប្រព័ន្ធគេចឧបសគ្គសម្រាប់ទំនិញយោង និងប្រព័ន្ធចុចផ្តាច់ខ្សែពួរក្នុងករណីមានអាសន្ន។
· ប្រព័ន្ធតម្រង់ទិសឆ្លាតវៃ និងសុវត្ថិភាព៖ អាចហោះហើរតាមស្ថានភាពដីបានដោយមិនបាច់បង្កើតប្លង់ទុកជាមុន, ប្រព័ន្ធចាប់សញ្ញាគេចឧបសគ្គជុំវិញខ្លួន ៣៦០ ដឺក្រេ តាមផ្លង់ដេក តាមរយៈប្រព័ន្ធកាមេរ៉ា ៣ ទិស (Tri-Vision System) ដែលបានដំឡើងកម្រិតថ្មី និងមានប្រព័ន្ធរ៉ាដាឆ្លាតវៃ ដែលអាចចាប់សញ្ញា និងគេចពីខ្សែភ្លើងបានយ៉ាងត្រឹមត្រូវ។
· រចនាបថ និងភាពងាយស្រួលក្នុងការដឹកជញ្ជូន៖ រចនាឡើងជាមួយគ្រោងឆ្អឹងទម្ងន់ស្រាល, មានដៃកាន់ភ្ជាប់លើដងខ្លួនស្រាប់ ងាយស្រួលក្នុងការលើកដាក់លើយានយន្ត ឬដឹកជញ្ជូនតែម្នាក់ឯង ព្រមទាំងមានប្រព័ន្ធបន្ធូរកម្តៅថ្មលើដ្រូន (Onboard Battery Heat Sink) សម្រាប់រក្សាស្ថិរភាពដំណើរការក្នុងលក្ខខណ្ឌសីតុណ្ហភាពក្តៅខ្លាំង។
| ធុងបាញ់ថ្នាំ | 50 L |
| អត្រាលំហូរអតិបរមា | 40-50 L/min |
| ធុងព្រោះ | 55 kg |
| ទំហំសាចគ្រាប់ពូជ | 3m - 10m |
| ប្រព័ន្ធសុវត្ថិភាព | Quad-vision system - 3 Radar |
| មុខងារយោង | 40 kg |