
CHC Navigation NX 610 គឺជាប្រព័ន្ធចង្កូតស្វ័យប្រវត្តិ ដែលមានអត្ថប្រយោជន៍សម្រាប់កសិករជាច្រើនដូចជាកាត់បន្ថយការជាន់ត្រួតស៊ីគ្នា ជួយសន្សំសំចៃគ្រាប់ពូជ, ជី, ប្រេង និងថ្នាំកសិកម្ម។ កាត់បន្ថយការហត់នឿយ អ្នកបើកបរមិនបាច់ប្រឹងទាញចង្កូតតម្រង់ជួរពេញមួយថ្ងៃឡើយ។ វាអាចធ្វើការបានគ្រប់កាលៈទេស បានត្រឹមត្រូវ និងរហ័ស ទាំងពេលយប់ ពេលអ័ព្ទ ឬពេលមានធូលីដីខ្លាំង។
លក្ខណៈពិសេស និងមុខងារសំខាន់ៗ៖
កម្រិតសុក្រិតភាពខ្ពស់ (±2.5 សង់ទីម៉ែត្រ)៖ ប្រើប្រាស់បច្ចេកវិទ្យា GNSS RTK និង PointSky ដែលអនុញ្ញាតឱ្យគ្រឿងចក្របើកបរតាមខ្សែបន្ទាត់បានត្រង់ឥតខ្ចោះ សូម្បីតែនៅតំបន់ដែលគ្មានសេវាអ៊ីនធឺណិត។
អេក្រង់បញ្ជាទំហំ ១០.១ អ៊ីញ៖ អេក្រង់ច្បាស់កម្រិត HD ប្រកបដោយភាពងាយស្រួលក្នុងការប្រើប្រាស់ និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android។
ចង្កូតអគ្គិសនីឆ្លាតវៃ៖ ងាយស្រួលបំពាក់ជំនួសចង្កូតដើមនៃត្រាក់ទ័រគ្រប់ម៉ូឌែល ដោយមានទំហំតូច និងដំណើរការស្ងាត់។
ប្រព័ន្ធបត់ស្វ័យប្រវត្តិ៖ មានមុខងារបត់ចុងក្បាលស្រែ ឬ ដីចម្ការស្វ័យប្រវត្តិនូវច្រើនទម្រង់។
ការភ្ជាប់កាមេរ៉ាសុវត្ថិភាព៖ ប្រព័ន្ធ NX610 អនុញ្ញាតឱ្យអ្នកបំពាក់ កាមេរ៉ាសុវត្ថិភាពចំនួន ៤ គ្រាប់ នៅជុំវិញគ្រឿងចក្រ (ខាងមុខ ខាងក្រោយ ខាងឆ្វេង និងខាងស្តាំ) ហើយរូបភាពទាំង ៤ នឹងត្រូវបញ្ជូនមកបង្ហាញនៅលើ អេក្រង់បញ្ជាទំហំ ១០.១ អ៊ីញ នៅក្នុង cabin តែមួយ។
គាំទ្រប្រព័ន្ធ ISOBUS៖ អាចតភ្ជាប់ និងបញ្ជាឧបករណ៍ភ្ជាប់ខាងក្រោយត្រាក់ទ័របានដោយផ្ទាល់។
| ទំហំ អេក្រង់ | 10 អុីញ |
| កម្រិតបង្ហាញរូបភាព | 1280 × 800 មេហ្គាភីកសែល (MGP) |
| ទំហំអេក្រង់ (W × H × D) | 297.1 x 199.7 x 41 មីលីម៉ែត្រ (mm) |
| ប្រព័ន្ធប្រតិបត្តិការ | Android 11 |
| ថាមពលថ្ម | 9–36 V DC |
| ប្រព័ន្ធការពារជម្រាបទឹក និងធូលី (Waterproof) | IP67 |